Advertisements

អាយហ្វូន 4S លក់បានលឿន រយៈពេលកន្លះថ្ងៃ បាន ២០ម៉ឺន នៅអាមេរិក

ក្រុមហ៊ុន AT & T នៅអាមេរិក បានប្រកាស ឱ្យដឹងថា បានលក់ទូរស័ព្ទ អាយហ្វូន 4S បាន ២០០.០០០ ក្នុងរយៈ ពេលតែកន្លះថ្ងៃ ដែលល្អជាង កាលពីលក់ អាយហ្វូន ៤ កាលពី ឆ្នាំ ២០១០ ទៀត ។ ទូរស័ព្ទ 4S ពិតមែនតែ មិនមាន ផ្លាស់ប្តូរ រូបរាង ខាងក្រៅ ប៉ុន្តែវា ធ្វើការលឿន ជាងអាយហ្វូន ៤ ដល់ទៅ ២ ដង ។

គេហៅថាភាសារ បាលី មិនមែនភាសារ ធម៍ ទេណា!

-តែទោះជាភាសារ បាលី ក៏មិនយ៉ាប់រៀនដែរព្រោះមានអ្នករៀងចេះច្រើនគ្នាណាស់ នៅខាងសៀមរាបនេះសិស្សថ្នាក់បឋមៈ

គឺត្រូវបានបង្រៀន ព្រះធម៍ ដោយព្រះសង្ឃផ្ទាល់ (សំរាប់តែសាលាដែលនៅក្នុងបរិវេណវត្ត ឬក្បែរៗវត្ត ប៉ុណ្ណោះ)។

-ហើយបើថាភាសារ គ ក៏ដូចមិនត្រូវព្រោះមានអ្នករៀនចេះក៏ច្រើនណាស់ដែរ (នៅទីនេះសំបូរណ៏ អង្គការ ជួយបង្រៀនកុមារ គ ថ្លង់)

សូម្បីតែតាមទូរទស្សន៏ពេលផ្សាយពត៍មានក៏មានរូបភាពមួយជ្រុងតូច ដែលគេធ្វើកាយវិការ នោះគឺសំរាប់ទស្សនិកជន គ ថ្លង់ នោះឯង។

តែសំរាប់ភាសារ សត្វ តាមការដំណាលតៗគ្នា (មិននិយាយពីរឿងព្រេងទេណា) ឮថាមានតែ សម្តេចជួនណាត ទេដែលលោកចេះស្តាប់

ចឹងវាពិតជាពិបាករៀនជាងគេណាស់ហើយ។

កម្ពុជា​ទទួល​បាន​មេដាយ​ ៤១ ពី​ការប្រកួត​តេក្វាន់ដូ​អាស៊ីអាគ្នេយ៍

លទ្ធផល​ចុងក្រោយ​នៃ​ការប្រកួត​តេក្វាន់ដូ​​ជ្រើសរើស​ជើងឯក​អាស៊ី​ អាគ្នេយ៍​លើក​ទី​ដប់​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​​ជាតិ​អូឡាំពិក​ កម្ពុជា​ទទួល​បាន​មេដាយ​ ចំនួន ៤១ គឺ​មេដាយ​មាស ៤ មេដាយ​ប្រាក់ ១១ និង មេដាយ​សំឬទ្ធ ២៦ ខណៈ​វៀតណាម​ទទួល​​បាន​មេដាយ​មាស ២៥ ប្រាក់​ ១៥ សំរឹទ្ធ ១៦ ។ ហ្វីលីពីន មេដាយ​មាស ១១ ប្រាក់ ៧ សំរិទ្ធ ១៧ ។ ម៉ាឡេស៊ី មេដាយ​មាស​ ២ ប្រាក់ ២ សំរឹទ្ធ ៤ ។ ថៃ មេដាយ​មាស ២ ប្រាក់ ២ សំរឹទ្ធ ១ ។ ឥណ្ឌូណេស៊ី មាស ១ ប្រាក់ ១ សំរឹទ្ធ ១ ។ សិង្ហបុរី មេដាយ ប្រាក់ ៥ សំរឹទ្ធ ៦ ។ ឡាវ មេដាយ ប្រាក់​ ២ សំរឹទ្ធ ៣ ។

ទឹកប្រាក់​សម្រាប់​មេដាយ​នីមួយៗ​គឺ មេដាយ​មាស​ទទួល​បាន ៩ លាន​រៀល មេដាយ​ប្រាក់ ៨ លាន​រៀល និង មេដាយ​សំរឹទ្ធិ ៧ លាន​រៀល ។

​​   យើងកើតមកជាជាតិខែ្មរមានមាទនៈភាពសំរាប់ប្រទេសដែលមានប្រាសាទក្បាច់រចនាសំ

បូរបែប​ និងគ្មានពីនៅលើពិភពលោក ។ រាល់ប្រាសាទដែលនៅលើទឹកដីខែ្មរសុទ្ធតែជាប្រាសាទរបស់ខែ្មរ   គ្មានប្រេទេសណាអះអាងថាជាប្រាសាទរបស់ពួកគេនោះឡើយ ។

មាន​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​ប្រាសាទ​ព្រះវិហារ ដែល​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​នោះ មាន​ជណ្តើរ​ឡើង ស្ថិត​នៅក្នុង​ទឹក​ដី​ថៃ សព្វ​ថ្ងៃ​នេះ​ទៅវិញ? តើ​អ្នក​ ណា​ជា​អ្នក​កសាង​ប្រាសាទ​ព្រះវិហារ​នោះ?

លោក ​សាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្ន​បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ​ថៃ​លាវ​និង​ភូមា នៅឯ​វិទ្យាស្ថាន​ជាតិ អ៊ីណាល់កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ប្រសាសន៍​ថា នៅពេល​ដែល​ស្តេច​ខ្មែរ ផ្តើម​សាងសង់​ប្រាសាទ​ព្រះវិហារ​នោះ​ឡើង​នៅក្នុង​ខេត្ត​ព្រះវិហារ​នៃ​ដែនដី​ ព្រះរាជាណាចក្រ​កម្ពុជា កាលពី​បុរាណ​សម័យ​នោះ គឺ​ពុំទាន់​មាន​ប្រទេស​សៀម ឬ​ថៃ តាំង​នៅ​ទីតាំង​ប្រទេស​ថៃ​សព្វថ្ងៃ នៅ​ឡើយ​ទេ ។

ពិសេស កាលពី​បុរាណ​សម័យ ស្រុក​ខ្មែរ​មាន​ផ្ទៃ​ដី​ធំធេង ផ្នែក​ខាង​លិច​គឺ​លាត​សន្ធឹង ពី​ខេត្ត​ព្រះវិហារ ហួស​ប្រទេស​ថៃ​សព្វថ្ងៃ និង​តរហូត​ទៅ​ដល់​ប្រទេស​ភូមា ។ ចំណែក​ផ្នែក​ខាង​ជើង គឺ​លាត​សន្ធឹង​រាប់​បញ្ចូល​ទាំង​ក្រុង​ឈៀងម៉ៃ ដែល​សព្វថ្ងៃ​ជា​ខេត្ត​មួយ​របស់​ថៃ​នោះ​ផង ។

កប៉ាល់លិច ធ្លាយប្រេងនៅ ញូវហ្សេឡែន អំពាវនាវរកជំនួយ

តូរាំងកាៈ កប៉ាល់ដឹកកុងតឺន័រមួយគ្រឿង ដែលមានលេចធ្លាយប្រេងចេញមក ដោយសារបុកជាមួយ នឹងថ្មប៉ប្រះទឹកនោះ បានឈប់នៅសំចតក្បែរឆ្នេរសមុទ្រ ប្រទេសញូវហ្សេឡែន ហើយបានធ្វើការសុំអំពាវនាវរកជំនួយ តាមវិទ្យុទាក់ទង នៅថ្ងៃអង្គារ>>>

មើលរឿងពេញ…

មន្ត្រី​ប៉ូលីស​ពីរ​នាក់​ត្រូវ​ចាប់​ខ្លួន​រឿង​ពុករលួយ

មាន ​សញ្ញា​ល្អ​ខ្លះ​ៗ​​ពីអង្គភាព​ប្រឆាំង​នឹង ​អំពើ​ពុក​រលួយ​ ដែល​ទើប​តែ​បង្កើត​ឡើង​ថ្មី​ៗ​នេះ​​ដោយ​មាន​ការ​ឃាត់​ខ្លួន​មនុស្ស​មួយ​ ចំនួន​ ដែល​មាន​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​។ សង្ឃឹម​ថា​អង្គភាព​​នេះ​នឹង​ធ្វើ​ការងារ​របស់​ខ្លួនប្រកប​​ដោយ​ឯករាជ្យ​ ​មិន​ប្រកាន់​បក្ខ​ពួក​ ដែល​ចាប់​បាន​តែ​អ្នក​តូចតាច អ្នក​ធំ​មាន​អំណាច​មិន​ត្រូវ​បាន​អង្គភាព​នេះ​មើល​ឃើញ រឺ មើល​ឃើញ​តែ​មិន​ហ៊ាន​ចាត់​ការ​តាម​ច្បាប់។

តាម ​សារព័តិមាន​របស់ AP (Associated Press) នៅ​ថ្ងៃ​ចន្ទ​ ទី ១៧ ខែ មករា ឆ្នាំ ២០១១ នេះ​បាន​អោយដឹង​ថា​ មាន​មន្ត្រី​ប៉ូលីស​ពីរ​នាក់​ត្រូវ​បាន​គេ​ចោទប្រកាន់​ អំពី​រឿង ពុករលួយ​ ដែល​ក្នុង​ចំណោម​គ្នា​ពីរ​នាក់​នោះ​ មាន​ម្នាក់​ជាមេ​​ប៉ូលីស​​ប្រឆាំង​នឹង​គ្រឿង​ញៀន​ម្នាក់​ផង​ដែរ ដែល​អីឡូវ​កំពុង​ឃាត់​ខ្លួន​ដើម្បី​ស៊ើប​អង្កេត។

លោក ឱម យិន​ទៀង ដែល​ជា​ប្រធាន​អង្គភាព​ប្រឆាំង​នឹង​អំពើ​ពុករលួយ​និយាយ​ថា​មេ​ប៉ូលីស​ស្រុក និង មេ​ប៉ូលីស​រង​​​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​សុក្រ​ សប្តាហ៍​មុន​ដោយ​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ពួ​ក​គេ​ត្រូវ​បាន​គេ​ចាប់​ជា​ច្រើន​ថ្ងៃ មក​ហើយ​ដោយ​អង្គភាព​ប្រឆាំង នឹង​អំពើ​ពុក​រលួយ​ដោយ​ការ​សង្ស័យ​ក្នុង​ការ​ទទួល យក​សំណូក​ ហើយ​ដោះលែង​ជន សង្ស័យ​ដែល​ជា​អ្នក​នាំថ្នាំ​ញៀន។


Tag Cloud